មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ
ចេញ​ផ្សាយ ០៩ សីហា ២០២៤
16

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី
…………………………………
ថ្ងៃអង្គារ ២រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរីបានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ  ក្នុងគោលបំណង បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវ ឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។

កម្មវិធីនេះស្ថិតនៅក្រោមអធិបតីភាព លោក ញឹម គឹមជាង អនុប្រធានមន្ទីរ កសិកម្ម រក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមពី លោក ម៉ី សាន  សមាជិកឃុំត្រពាំងក្រហម លោកឡុង ឡន អនុប្រធានការិយាល័យគ្រឿងយន្ត លោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍  លោក ខាន់ គឹមស៊ាង ទីប្រឹក្សាកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងប្រជាកសិករ សរុប ១២២នាក់ ក្នុងនោះស្រី៥៣នាក់ បានឯកភាពលើកិច្ចការងារសំខាន់ៗដូចខាងក្រោម៖   ​​​កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍អភិវឌ្ឍន៍ដំណាំស្វាយចន្ទីភូមិបីត្រពាំងក្រហម”
បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៧រូប (ស្រ្តី ៣រូប)
បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប (ស្រ្តី ២រូប)
កំណត់យកទីតាំងស្ថិតក្នុងភូមិបី ឃុំត្រពាំងក្រហម ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
មុខរបររបស់សហគមន៍មាន៖ ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម និងកែច្នៃផលិតផលកសិកម្ម ។ល។
អនុម័តប្រាក់ភាគហ៊ុន ៤០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ២,០០០៛/គ្រួសារ

 

សូមអរគុណ!!
 

ចំនួនអ្នកចូលទស្សនា
Flag Counter