ការចុះពិនិត្យស្ថានភាពការប្រើប្រាស់ថ្នំាកសិកម្មលើសកម្រិតកំណត់ របស់ក្រុមហ៊ុនវិនិយោគដូនពេញអាគ្រីកូ
ចេញ​ផ្សាយ ០៩ សីហា ២០២៤
16

ខេត្តរតនគិរី
ការចុះពិនិត្យស្ថានភាពការប្រើប្រាស់ថ្នំាកសិកម្មលើសកម្រិតកំណត់
របស់ក្រុមហ៊ុនវិនិយោគដូនពេញអាគ្រីកូ

.......................................
ថ្ងៃទីប្រំាពីរ ខែសីហា ឆ្នាំពីរពាន់ម្ភៃបួន នៅស្នាក់ការក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការណ៍ជាមួយមន្តីរពាណិជកម្មខេត្ត បានចុះពិនិត្យស្ថានភាពការប្រើប្រាស់ថ្នំាកសិកម្មលើសកម្រិតកំណត់ របស់ក្រុមហ៊ុនវិនិយោគដូនពេញអាគ្រីកូ ទៅលើផលិតផលផ្លែចេកស្រស់ ដែលបាននំាចេញទៅលក់នៅប្រទេសជប៉ុន ទទួលបានលទ្ធផលដូចខាងក្រោម ៖

១) លោក ញឹម គឹមជាង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២) លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
៣) លោក ថន ណារុន ប្រធានការិយាល័យកសិឧស្សាហកម្ម
៤) លោក ហ៊ា វុទ្ធី មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
៥) លោកស្រី មឿ ម៉ាល័យ អនុប្រធានមន្ទីរពាណិជកម្ម
៦) លោក សុខ សថេប ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម
៧) លោក ឌុច បូរ៉ា ប្រធានការិយាល័យត្រួតពិនិត្យផលិតផលម្ហូបអាហារ
៨) លោក ផាន់ វិរិយ៉ា ប្រធានការិយាល័យដោះស្រាយបណ្តឹង និងផ្សព្វផ្សាយ
៩) លោក ងៀន ភូគ្វិន ប្រធានគ្រប់គ្រងបច្ចេកទេសលើផលិតកម្មដំណំាចេក (តំណាងក្រុមហ៊ុន)
ជាលទ្ធផល៖
1/ តាមរយៈការរាយការណ៍របស់ប្រធានក្រុមបច្ចេកទេសក្រុមហ៊ុនគឺ បាននំាចេកចេញទៅលក់នៅប្រទេស ជប៉ុនមានចំនួន ៦កុងតឺណ័រ ដោយមួយកុងតឺណ័រមានចំនួន ២០តោន សរុប ១២០តោន បានដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វារព្រំដែនត្រពំាងស្រែ ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះមានដូចខាងក្រោម៖
- កុងតឺណ័រលេខ SZLU9917647 វិចខ្ចប់ថ្ងៃទី៣-១៤ ខែមិថុនា ឆ្នំា២០២៤ ចេញពីឃ្លំាងថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០២៤
-កុងតឺណ័រលេខ OTPU6034415 វិចខ្ចប់ថ្ងៃទី១០-២០ ខែមិថុនា ឆ្នំា២០២៤ ចេញពីឃ្លំាងថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២៤
-កុងតឺណ័រលេខ SZLU9291595 វិចខ្ចប់ថ្ងៃទី៣-១១ ខែមិថុនា ឆ្នំា២០២៤ ចេញពីឃ្លំាងថ្ងៃទី១២ ខែមិថុនា ឆ្នំា២០២៤
-កុងតឺណ័រលេខ SEKU9158536 វិចខ្ចប់ថ្ងៃទី០៣-១៤ ខែមិថុនា ឆ្នំា២០២៤ ចេញពីឃ្លំាងថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០២៤
-កុងតឺណ័រលេខ SEKU9236372 វិចខ្ចប់ថ្ងៃទី១០-១៧ ខែមិថុនា ឆ្នំា២០២៤ ចេញពីឃ្លំាងថ្ងៃទី១៨ ខែមិថុនា ឆ្នំា២០២៤
-កុងតឺណ័រលេខ SELU5012692 វិចខ្ចប់ថ្ងៃទី១០-១៧ ខែមិថុនា ឆ្នំា២០២៤ ចេញពីឃ្លំាងថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០២៤
2/ ក្រុមហ៊ុនបានប្រើប្រាស់ថ្នំាដែលមានធាតុសកម្មឌីណូទែរហ្វុយរ៉ង់(dinotefuran)
ហើយស្តង់ដារបស់ជប៉ុនកំណត់មានផ្ទុកសារធាតុមិនប៉ះពាល់ដល់សុខភាពក្នុងកម្រិតមិនលើស ០,០១ppm លទ្ធផលរកឃើញក្នុងផលិតផលមាន ០,០៥ppm។
ដំណោះស្រាយ៖
- នៅថ្ងៃទី០៦ ខែសីហា ឆ្នំា២០២៤ ក្រុមហ៊ុន MAR  ដែលជាអ្នកប្រមូលទិញកសិផលមកពីប្រទេសជប៉ុនបានចុះមកប្រជុំជាមួយក្រុមហ៊ុនដូនពេញអាគ្រីកូ ដោយបានបញ្ជាក់ថាក្រុមហ៊ុនបន្តពិនិត្យលើផ្នែកបច្ចេកទេសជាមួយក្រុមហ៊ុនដូនពេញអាគ្រីកូក្នុងរយះពេល ៦ខែ ទៅ ១២ខែសិន ទើបសម្រេចថាត្រូវទិញកសិផលពីក្រុមហ៊ុននេះបន្តទៀត។
- មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី បានធ្វើការណែនាំដល់ក្រុមហ៊ុនបង្កើនការយកចិត្ដទុកដាក់ថែមទៀតលើការប្រើប្រាស់ថ្នាំកសិកម្មដោយអនុលោមតាមបទដ្ឋានបច្ចេកទេស។
- ផលិតផលផ្លែចេកស្រស់ទាំង៦ កុងតឺណ័រត្រូវបានដឹកជញ្ជូនត្រឡប់មកវិញ ហើយក្រុមហ៊ុនបានធ្វើជាចំណីសត្វពាហណក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន។


សូមអគុណ!!

ចំនួនអ្នកចូលទស្សនា
Flag Counter