ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មអភិវឌ្ឍន៍ចន្ទីភូមិស៊ើង
ចេញ​ផ្សាយ ២៩ កក្កដា ២០២៤
15

មន្ទីរកសិកម្មខេត្ដរតនគិរី
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)
.......................................
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្តដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានកម្មវិធី ថ្នាក់ខេត្ត រួមជាមួយលោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ស ធារី មន្រ្តីទទួលបន្ទុកតាមដាននិងត្រួតពិនិត្យ និង លោក ខាន់ គឹមស៊ាង ទីប្រឹក្សាសម្របសម្រួលកម្មវិធី បានសហការជាមួយអជ្ញាធរភូមិ ឃុំ ស្រុក និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មអភិវឌ្ឍន៍ចន្ទីភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី មានអ្នកចូលរួមសរុប ៨៤នាក់ ស្រី៤២នាក់។ លទ្ឋផលនៃពិធីនេះរួមមាន៖ បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ជាផ្លូវការ ត្រា និងបានលើកស្លាកសហគមន៍កសិកម្មអភិវឌ្ឍន៍ចន្ទីភូមិស៊ើង ។

ចំនួនអ្នកចូលទស្សនា
Flag Counter