មន្ទីរកសិម្មខេត្ដរតនគិរី
................................
ថ្ងៃសុក្រ ៦រោច ខែអាសាឍឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរនគិរី
១. លោក យ៉ែម អូន មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម
២. លោក តុង មេសា មន្ត្រីការិ.ផលិតកម្ម និងបសុព្យាបាល
បានចុះបង្កើតគណៈកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានអ្នកចូលរួមចំនួន ៩២ នាក់ ស្រី ៤៥ នាក់
លទ្ធផល
- ត្រៀមបេក្ខជនក្រុមប្រឹក្សាភិបាល គណៈកម្មការត្រួតពិនិត្យ ដែលជ្រើសរើសចេញពីសមាជិក
- ត្រៀមច្បាប់ សេចក្តីព្រាងលក្ខន្តិកៈគំរូ និងបទបញ្ជាផ្ទៃក្នុងគំរូ ដើម្បីផ្សព្វផ្សាយដល់សមាជិកចូលរួម
- ត្រៀមឈ្មោះសម្រាប់សហគមន៍ ត្រៀមឯកសារសម្រាប់ មុខរបរ, ផែនការជំនួញរបស់សហគមន៍
សូមអគុណ!!
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម