្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តរនគិរី
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
…………………………………
លោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី APSIRE-AT ថ្នាក់ខេត្ត ព្រមទាំងលោក ឡុង លន អនុប្រធានការិ. និងលោក ជា នាត អនុប្រធានការិ.សហគមន៍បានសហការជាមួយអជ្ញាធរភូមិ ឃុំ ស្រុក និងការិល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃស្រុកកូនមុំ បានចុះផ្សព្វផ្សាយពីកម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) និងផ្សព្វផ្សាយគោលគំនិត អង្កេតទស្សនៈ សហគមន៍កសិកម្ម នៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានអ្នកចូលរួមសរុប១០៥នាក់ ( ស្រី៥៦) ដែលមានលទ្ឋផលដូចខាងក្រោម៖
• បានផ្សព្វផ្សាយពីកម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT)
• បានបង្ហាញ អ្វីទៅជាសហគមន៍កសិកម្ម
• ហេតុអ្វីបានជាកសិករចាំបាច់ត្រូវចងក្រងគ្នាជាសហគមន៍កសិកម្ម?
• គោលបំណងរួមនៃការអភិវឌ្ឍន៍សហគមន៍កសិកម្ម
• គោលបំណងជាក់លាក់នៃការបង្កើតសហគមន៍កសិកម្ម
• លក្ខណៈពិសេសនៃសហគមន៍កសិកម្ម
• លក្ខណៈខុសគ្នារវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនឯកជន
• តម្លៃនិងគោលការណ៍គ្រឹះរបស់សហគមន៍កសិកម្ម
• រចនាសម្ព័ន្ធនិងមុខរបររបស់សហគមន៍កសិកម្ម
• មុខរបររបស់សហគមន៍កសិកម្មដែលត្រូវបានកំណត់ ដោយច្បាប់ស្តីពីការបង្កើតសហគមន៍
•បានជ្រើសរើសគណកម្មការ ដើម្បីត្រៀមបង្កើតសហគមន៍កសិកម្មស្វាយចន្ទី
• បានណាត់អជ្ញាធរ និងកសិករ ដើម្បីអនុវត្តនៅជំហានបន្ត
• អ្នកចូលរួមទាំងអស់មានសេចក្តីរីករាយ និងចាប់អារម្មណ៍ជាខ្លាំងលើការបង្កើតសហគមន៍កសិកម្មស្វាយចន្ទី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម