កិច្ចប្រជុំស្តីពីការពិនិត្យលទ្ឋផលការងារត្រីមាសទី១ឆ្នាំ២០២៤ និងតម្រង់ទិសការងារត្រីមាសទី២ ឆ្នាំ២០២៤
ចេញ​ផ្សាយ ២០ មីនា ២០២៤
79
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតគិរី
-------------
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បី (១).ពិនិត្យវឌ្ឍនៈភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរកសិកម្មខេត្តរតនគិរី (២).ពិនិត្យវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈម លើការអនុវត្ដន៍គម្រោង CASDP នៅខេត្តរតនគិរី និង (៣).វឌ្ឍនភាពការអនុវត្ដន៍ទស្សនទានលើកសកម្មភាពអាទិភាព នៃការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្ដរតនគិរី ឆ្នាំ២០២៤។
កិច្ចប្រជុំ មានការចូលរួមពី អស់លោក លោកស្រី ជាប្រធាន អនុប្រធាន មន្រ្ដី នៃការិយាល័យ និងខណ្ឌរដ្ឋបាល របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី ក្រុមការងារគម្រោង CASDP/MAFF ថ្នាក់ជាតិ-ខេត្ដ សរុបចំនួន ២៧នាក់ (ស្រី ០៣នាក់)។
ចំនួនអ្នកចូលទស្សនា
Flag Counter