ខេត្ដរតនគិរី មន្ទីរកសិកម្មរុក្ខាប្រមាញ៉ និងនេសាទ
ថ្ងៃទី 18ខែមីនា ឆ្នាំ2024
លោក តូ សូរិយន់ អនុប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម និងលោក ហ៊ាន វុទ្ធី បានចូលរួមសម្របសម្រួលផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសដាំដុះដំណាំបន្លែ ។ ជាលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលនេះមានគណកម្មាការជនបង្គោលចំនួន ៩នាក់(ស្រី៥នាក់) មកពីស្រុកកូនមុំ និងស្រុកលំផាត់ បានចូលរួម។ វគ្គបណ្ដុះបណ្ដាលបានរៀបចំនៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ និងបានផ្ដោតសំខាន់ទៅលើការជ្រើសរើសទីតាំងសម្រាប់ដាំបន្លែ ការរៀបចំដី ថ្នាលបណ្ដុះកូន ពេលវេលាដាំដុះ និងផែនការទីផ្សារ ។ វគ្គបណ្ដុះបណ្ដាលនេះមានការគាំទ្រដោយអង្គការ live and learn។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម