ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
លោក ឈាង ណូរ៉ា ប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍តាំងសេស្ថិតនៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស។គាំទ្រអង្គការ ឌី.ភី.អេ ក្នុងនោះមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួន ៥២ ស្រី១៦នាក់ ។ តាមរយៈសន្និបាតនេះសហគមន៍ទើបតែបានបង្កើតក្នុងរយៈពេល ២ខែប៉ុណ្ណោះ ហើយសហគមន៍នេះមានរច្ចនាសម្ព័ន្ធច្បាស់លាស់ គោលនយោបាយ និងផែនការច្បាស់លាស់ក្នុងការបន្ដដំណើរសម្រាប់ពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម