នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកមន្ទីរកសិកម្មខេត្ដរតនគិរី រួមជាមួយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលស្តីទី នៃគណៈអភិបាលខេត្តរតនគិរីបានធ្វើជាអធិបតីក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។
បន្ទាប់ពីបានស្ដាប់របាយការណ៍លទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ឆ្នាំ២០២៣ ដែលសម្រេចបានរបស់មន្ទីរ ដោយលោកបណ្ឌិត សយ សូណា រួចហើយ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ការខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្ដីនៃខណ្ឌរដ្ឋបាន និងការិយាល័យជំនាញ ក្រោមឱវាទមន្ទីរ ដែលលទ្ធផលផ្លែផ្កាទាំងអស់នេះ កើតចេញពីឆន្ទ: និងការខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិ។
១-មន្ទីរត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចរវាងការិយាល័យ និងការិយាល័យ ខណ្ឌរដ្ឋបាល ក្រោមឱវាទមន្ទីរ ដើម្បីបង្កើនភាពស្អិតរមូត និងប្រសិទ្ធផលការងារ (សាមគ្គីជាកត្តាជោគជ័យ) ដោយអាចប្រើកម្លាំងរួម ដើម្បីដោះស្រាយរាល់បញ្ហាបន្ទាន់។
២.មន្ទីរត្រូវគិតគូរលើផលិតភាពផលិតកម្មជាគោលគឺផ្ដោតលើប្រាក់ចំនេញ (ថ្លៃដើមផលិតទាប បង្កើនប្រាក់ចំណេញ) ដោយមិនត្រូវផ្ដោតលើតែបរិមាណផលិតផលទទួលបាននោះទេ នេះគឺស្របស្របទៅតាមតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តមរដ្ឋមន្រ្ដី
៣.មន្ទីរបន្ដជំរុញបង្កើនផលិតកម្មកសិកម្ម ស្របតាមតម្រូវការទីផ្សារ និងសក្ដានុពលគាំទ្រ (បញ្ជៀសការជន់លិចនៅរដូវវស្សា ខ្វះទឹកនៅរដូវប្រាំង )
៤.ថ្នាក់ដឹកនាំមន្ទីរបន្ដកិច្ចសហការណ៍យ៉ាងស្អិតរមូតជាមួយដៃគូរអភិវឌ្ឍន៍ មន្ទីរពាក់ព័ន្ធជុំវិញខេត្ដ និងត្រូវចាត់ចែកផ្សព្វផ្សាយអំពីគោលនយោបាយអតិភាពក្រសួងកសិកម្មដែលកំពុងជំរុញ ពិសេសគឺគោលនយោបាយចងក្រងបង្កើតកសិកម្មទំនើប ដែលមានផែនការផលិតទ្រង់ទ្រាយធំ ។
៥.សូមមន្ទីរ និងការិយាល័យកសិកម្ម និងធនធានធម្មជាតិ ត្រៀមខ្លួនសហការជាមួយមន្រ្ដីកសិកម្មឃុំ ដែលនឹងផ្តល់ចែកជូន មកគ្រប់ឃុំ សង្កាត់។
៦.ស្នើដៃគូរអភិវឌ្ឍ និងវិស័យឯកជន ដែលកំពុងបំពេញការងារក្នុងទឹកដីខេត្តរតនគិរី ចូលរួមសហការណ៍ គាំទ្រ លើសកម្មភាពអនុវត្តទស្សនទានឆ្នាំ២០២៤ របស់មន្ទីរ និង
៧.ថ្នាក់ដឹកនាំមន្ទីរ នាយខណ្ឌរដ្ឋបាល និងការិយាល័យជំនាញក្រោមឱវាទមន្ទីរត្រូវង្កើនប្រសិទ្ធភាព សេវាគាំទ្រ និងបញ្ជៀសរាល់សកម្មភាព ដែលបង្កផលប៉ះពាល់ដល់អ្នកទទួលសេវា ។