សិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិធានការបង្កើនផលិតភាពផលិតកម្មដំណាំស្វាយចន្ទីក្នុងខេត្ដរនគិរី​
ចេញ​ផ្សាយ ២៦ កក្កដា ២០២៣
83
ខេត្ដរតនគិរី, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
អាទិភាពទីមួយក្នុងឆ្នាំ២០២៤ ក្នុងកិច្ចអភិវឌ្ឍកសិកម្មខេត្តរតនគិរី ដោយផ្អែកទីតាំងភូមិសាស្ត្រ (ជាតំបន់ខ្ពង់រាប) សក្តានុពលមានស្រាប់សម្រាប់កសិករ គឺការជម្រុញបង្កើនផលិតភាពផលិតកម្មដំណាំស្វាយចន្ទី ( កំពុងមានផ្ទៃដីចម្ការស្វាយច័ន្ទទី ជាង៦មុឺនហិកតា ដែលឈរលំដាប់ជាខេត្តទី២របស់កម្ពុជា ដែលមានផ្ទៃដីចម្ការស្វាយច័ន្ទទីសរុប ជាង៤៣មុឺនហិកតា)។
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី នាព្រឹកទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដំណើការសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិធានការបង្កើនផលិតភាពផលិតកម្មដំណាំស្វាយចន្ទី ក្រោមអធិបតីភាពឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារដឹកនាំអភិវឌ្ឍដំណាំសាវប្បកម្មនៅកម្ពុជា និង ទទួលបន្ទុកដឹកនាំអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តរតនគិរី ឯកឧត្ដម ម៉ា វិចិត្រ អភិបាលរង នៃគណអភិបាលខេត្ដរតនគិរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តរតនគិរី
គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិគ្រោះ ផ្លាស់ប្តូរ ចែករំលែក បង្កើនចំណេះដឹងអំពីការគ្រប់គ្រង និងថែទាំចំការស្វាយចន្ទីក្នុងគោលបំណង បង្កើនផលិតភាពផលិតកម្ម ពិសេសបង្កើនប្រាក់ចំណូល ជាផលចំណេញពីចំការស្វាយច័ន្ទទី។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ មន្រ្ដីបច្ចេកទេសពាក់ព័ន្ធ វាគ្មិនកិត្តយសដែលមានបទពិសោធន៍ក្នុងផលិតកម្មស្វាយច័ន្ទទីមកពីវិស័យឯកជន ម្ចាស់ចម្ការធំៗ អាជីវករ, អ្នកប្រមូលទិញ, តំណាងសមាគមន៍ស្វាយចន្ទីកម្ពុជា, កសិកម្មក្រុង/ស្រុក និងតំណាងសហគមន៍កសិកម្មមកពីចំនួន ៨សហគមន៍ សរុបទាំងអស់ចំនួន ៧០រូប/ ៤ស្រី។
ចំនួនអ្នកចូលទស្សនា
Flag Counter