ចុះផ្សព្វផ្សាយ ច្បាប់ស្ដីពីជលផល និងសេចក្ដីប្រកាសអំពីរដូវនៃការបិទនេសាទ ឆ្នាំ២០២៣ និងការប្រមូលសំភារៈនេសាទខុសច្បាប់
ចេញ​ផ្សាយ ២៨ មិថុនា ២០២៣
73

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដរនគិរី​
ថ្ងៃព្រហស្បត៍ ៥កើត​ខែបឋមាសាឍ ត្រូវនិងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរកសិកម្ម មន្រ្ដីខណ្ឌរដ្ឋបាលជលផលរតនគិរី បានជួបជាមួយគណៈកម្មការសហគមន៍នេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ឃុំស្រែអង្រ្គង ស្រុកកូនមុំ ផ្សព្វផ្សាយ ច្បាប់ស្ដីពីជលផល និងសេចក្ដីប្រកាសអំពីរដូវនៃការបិទនេសាទ ឆ្នាំ២០២៣ និងបានចុះទៅទទួល យកលូស្បៃមុង បានចំនួន៣គ្រឿង និងរបាំងសាច់អួនចំនួន១ មានប្រវែង៤០m និងជម្រៅ3m  ដែលបានចុះទប់ស្កាត់ បង្រ្កាបបទល្មើសនេសាទនៅចំណុចអូរគគី ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ បច្ចុប្បន្នឧបករណ៍នេសាទល្មើសច្បាប់ខាងលើ ត្រូវបានមន្ត្រីជំនាញ យកមករក្សាទុក នៅខណ្ឌរដ្ឋបាលជលផល និងបន្តតាមដានស៊ើបអង្កេតនិងស្រាវជ្រាវរកមុខសញ្ញាដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter