មន្ទីរកសិកម្មរុក្ខាប្រមាញ៉ និងនេសាទខេត្ដរនគិរី!!!
ថ្ងៃទី២៤_២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងលោក ប៉ាន់ សុភា អនុប្រធានការិយាល័យ បានចុះទៅត្រួតពិនិត្យការនាំគោពូជចូលពីប្រទេសវៀតណាម របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស តាមច្រកទ្វារអន្តរជាតិអូរយ៉ាវ ចំនួន ៤២ក្នុង១ឡាន ២៤ក្បាល សរុប ១០០៨ក្បាល ដើម្បីយកមកចិញ្ចឹមនៅកសិដ្ឋានចិញ្ចឹមគោ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមុំ ។
- ការនាំចូលគោរបស់ក្រុមហ៊ុនបានគោរពតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ
-ក្រុមហ៊ុនគោរពតាមបទដ្ឋានបច្ចេកទេសបសុពេទ្យ
-គោទាំងអស់មានសុខភាពល្អ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម