ថ្ងៃទី០៥_០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ញឹម គឹមជាង និងលោក ប៉ាន់ សុភា អនុប្រធានការិយាល័យ បានចុះទៅត្រួតពិនិត្យការនាំគោពូជចូលពីប្រទេសវៀតណាម របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស តាមច្រកទ្វារអន្តរជាតិអូរយ៉ាវ ចំនួន ៣៣ឡាន ក្នុង១ឡាន ២៤ក្បាល សរុប ៧៩២ក្បាល ដើម្បីយកមកចិញ្ចឹមនៅកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។
- ការនាំចូលគោរបស់ក្រុមហ៊ុនបានគោរពតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ
-ក្រុមហ៊ុនគោរពតាមបទដ្ឋានបច្ចេកទេសបសុពេទ្យ
-គោទាំងអស់មានសុខភាពល្អ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម