"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
ថ្ងៃទី១៧ ដល់ថ្ងៃ ទី២០ខែឧសភា ឆ្នាំ២០២៣ លោក ញឹម គឹមជាង អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ ការិយាល័យផលិតកម្ម និងបសុព្យាបាល រួមមាន លោក ប៉ាន់ សុភា អនុប្រធានការិយាល័យ លោក វ័រ វ៉ាន់ដា ប្រធានផ្នែកសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាល ទៅត្រួតពិនិត្យការនាំគោពូជចូលពីប្រទេសវៀតណាម របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាវ ចំនួន ៤២ក្នុង១ឡាន ២៤ក្បាល សរុប ១០០៨ក្បាល ដើម្បីយកមកចិញ្ចឹមនៅកសិដ្ឋានចិញ្ចឹមសត្វ និងបង្កាត់ពូជសត្វ ស្ថិតនៅភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូង ស្រុកស្នួល ខេត្តក្រចេះ។
- ការនាំចូលគោរបស់ក្រុមហ៊ុនបានគោរពតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ
-ក្រុមហ៊ុនគោរពតាមបទដ្ឋានបច្ចេកទេសបសុពេទ្យ
-គោទាំងអស់មានសុខភាពល្អ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម