ការចុះជំរុញ គាំទ្រកសិករផ្ទះសំណាញ់ ពិនិត្យអគារប្រមូលផ្តុំកសិផល និងបណ្តុំអាជីវកម្មចិញ្ចឹមគោ
ចេញ​ផ្សាយ ១១ ឧសភា ២០២៣
86

"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "

ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ 
ក្រុមការងារមន្ទីរកសិកម្មដឹកនាំដោយលោកង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដរនគិរី បានចុះជំរុញ គាំទ្រកសិករផ្ទះសំណាញ់ ពិនិត្យអគារប្រមូលផ្តុំកសិផល និងបណ្តុំអាជីវកម្មចិញ្ចឹមគោ ដើម្បីត្រៀមដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានលទ្ឋផលដូចខាងក្រោម៖
១. បានចុះពិនិត្យ និងគាំទ្រកសិករផ្ទះសំណាញ់កសិករ ឈ្មោះ សឹង ខុន នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ និងបានពិនិត្យអគារប្រមូលផ្តុំកសិផល ដើម្បីអោយបន្តការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងសំអាតអគាកសិផល
២.បានចុះពិនិត្យ និងគាំទ្រកសិករផ្ទះសំណាញ់កសិករ ឈ្មោះ សេង ហួរ នៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ និងបានពិនិត្យអគារប្រមូលផ្តុំកសិផលដើម្បីអោយបន្តការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងសំអាតអគាកសិផល
៣. បានផ្តល់ពូជបន្លែ២មុខដល់កសិករផ្ទះសំណាញ់ទាំងពីរស្រុក
៤. បានចុះជួបកសិករចិញ្ចឹមគោ ឈ្មោះ សុខ ហេន នៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់
៥. បានណែនាំដល់កសិករដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 

ចំនួនអ្នកចូលទស្សនា
Flag Counter