ការចុះយកទិន្នន័យ ការធ្វើនេសាទរបស់ប្រជានេសាទ ក្នុងរដូវទឹកសម្រក(រដូវប្រាំង)នៅក្នងដងទន្លេសេសាន ស្រុកអណ្តូងមាស
ចេញ​ផ្សាយ ១១ ឧសភា ២០២៣
94

"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "

ថ្ងៃសៅរ៍ ២ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ខណរដ្ឋបាលជលផលរតនគិរី 
លោក ប៊ន ធារង្ស នាយរងមិនខណ្ឌរដ្ឋបាលជលផលរតនគិរីនិងលោកភាច លិច មន្រ្តីខណ្ឌរដ្ឋបាលជលផលរតនគិរី បានចុះយកទិន្នន័យ ការធ្វើនេសាទរបស់ប្រជានេសាទ ក្នុងរដូវទឹកសម្រក(រដូវប្រាំង)នៅក្នងដងទន្លេសេសាន ស្រុកអណ្តូងមាស ខេត្តរនគិរី  ទទួលបានលិទ្ធផលដូចខាងក្រោម៖ 
    I.ស្ថានភាពទឹកទន្លេសេសាន
          ១.កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ឧសភា  ឆ្នាំ២០២៣  ទឹកមានការស្រកចុះយ៉ាងខ្លាំង  កន្លែងខ្លះនៅសល់ត្រឹមជង្គង់ ថ្លា អាចមើលឃើញហ្វូងត្រីបាន ជាហេតុបង្ករឲ្យមានភាពងាយស្រួលដល់អ្នកនេសាទ ធ្វើការនេសាទបានទិន្នផលត្រីយ៉ាងច្រើន ពិសេសនៅថ្ងៃទី២ទី៣ ខែឧសភា នេះ។
          ២.នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ទឹកទន្លេសេសានក្នុងស្រុកអណ្តូងមាស ចាប់ផ្តើមឡើងបន្តិចបន្តួចវិញហើយ។
      II.ប្រភេទផលនេសាទដែលប្រជានេសាទចាប់បាន
           ១.ប្រភេទត្រីក្អែក ប្រមាណ៣០%
           ២.ប្រភេទត្រីឆ្ពិន ប្រមាណ២០%
           ៣.ប្រភេទត្រីគ្រុំ ប្រមាណ១០%
           ៤.ប្រភេទត្រីប៉ាវ៉ាមុខ១និងមុខ២ ប្រមាណ១៥%
           ៥.ប្រភេទត្រីប្រាកណ្តុរប្រមាណ៥%
           ៦.ប្រភេទត្រីចំរុះផ្សេងទៀតប្រមាណ២០%
       III.ប្រភេទឧបករណ៍នេសាទ
              តាមការផ្តល់ព៌តមានពីលោក ក្លាន ហិល គណកម្មការសហគមន៍នេសាទតង់តូមបរខាំ បានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃនេះលោកអង្កេតឃើញមានការប្រើប្រាស់ឧបករណ៍នេសាទដូចខាងក្រោមៈ
                ១.ឧបករណ៍មង ប្រមាណ៥០%
                ២.សំណាញ់ប្រមាណ៣០%
                ៣.ឧបករណ៍ច្បូកសាងស្ន ឧបករណ៍បាញ់ព្រួញរួមផ្សំនិងកែវឆ្លុះ១០%(ឧបករណ៍នេសាទបាញ់ព្រួញរួមផ្សំនិងកែវឆ្លុះជាឧបកណ៍នេសាទដែលច្បាប់ស្តីពីជលផលហាមឃាត់ដាច់ខាតមានចែងក្នុងមាត្រាទី២០និងត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី៣ដែលមានចែងក្នុងមាត្រាទី១០១ត្រង់ចំណុចទី១០ដែលត្រូវដាក់ពន្ធនាគារពីមួយ(១)ខែទៅមួយ(១)ឆ្នាំឬពិន័យជាប្រាក់ពីមួយលានរៀល(១.០០០.០០០)រៀលទៅប្រាំលាន(៥.០០០.០០០)រៀល)
                ៤.ឧបករណ៍នេសាទផ្សេងៗទៀតប្រមាណ១០%
     IV.តម្លៃផលនេសាទ
             ១.ត្រីក្អែក.ឆ្ពិន.គ្រុំ......ទិញចូល៨.០០០៛ទៅ១០.០០០៛ លក់ចេញ១៥.០០០៛
              ២.ត្រីប៉ាវ៉ា ទិញចូល២០.០០០៛ទៅ២៥.០០០៛លក់ចេញ៣០.០០០៛
              ៣.ប្រភេទត្រីសាច់ ប្រា.ឆ្លាំង .....ទិញចូល១៥.០០០៛លក់ចេញ២០.០០០៛ទៅ២៥.០០០៛។
         V.ទីផ្សាលក់ផលនេសាទ
              ១.ឈ្មួញក្នុងស្រុក(លក់បន្ត)
              ២.ឈ្មួញមកពីខេត្ត(លក់បន្ត)
       VI.ការអប់រំផ្សប់ផ្សាយច្បាប់ស្តីពីជលផល
             ១.ណែណាំអ្នកលក់ត្រីបានចំនួន៤កន្លែង អំពីត្រីដែលត្រូវហាមឃាត់ មានដូចជា ត្រីត្រសក់.ត្រីគល់រាំង.ត្រីរាជ.ត្រីស្ទក់.ត្រីខ្លា.ត្រីក្របី..........។
              ២.អប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទរស់នៅក្នុងភូមិដាលវាលែងឃុំញ៉ាង ស្រុកអណ្តូងមាស បានចំនួន៤០នាក់ស្រី១៤នាក់។
    ចាប់ពីមាត្រាទី០១ដល់មាត្រាទី១០៣នៃច្បាប់ស្តីពីជលផលពិសេត្រង់មាត្រា២០ឧបករណនេសាទហាមឃាត់ដាច់ខាត។ និងធ្វើការសំណូមពរដល់ប្រជានេសាទទាំងអស់ឲ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់និងប្រគល់ឧបករណ៍ទាំងនោះជូនដល់លោកមេឃុំនិងគណកម្មការសហគមន៍នេសាទជៀសវាងមានការទទួលទោសទណ្ឌនិងដើម្បីរក្សាធនធានជលផលយើងឲ្យបានគង់វង្ស។

ចំនួនអ្នកចូលទស្សនា
Flag Counter