ការចុះត្រួតពិនិត្យការនាំគោពូជចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាវ
ចេញ​ផ្សាយ ២០ មេសា ២០២៣
47

"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "

ថ្ងៃទី១៧_១៩ខែមេសា ឆ្នាំ២០២៣ លោក ញឹម គឹមជាង បានដឹកនាំក្រុមការងារ ការិយាល័យផលិតកម្ម និងបសុព្យាបាល រួមមាន លោក ប៉ាន់ សុភា អនុប្រធានការិយាល័យ លោក ពួច សារ៉ន ប្រធានផ្នែកផលិតកម្មសត្វ និងលោក វ័រ វ៉ាន់ដា ប្រធានផ្នែកសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាល ទៅត្រួតពិនិត្យការនាំគោពូជចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាវ ចំនួន ៣៨ក្នុង១ឡាន ២៤ក្បាល សរុប ៩១២ក្បាល ដើម្បីយកមកចិញ្ចឹមនៅកសិដ្ឋានចិញ្ចឹមសត្វ និងបង្កាត់ពូជសត្វ ស្ថិតនៅភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូង ស្រុកស្នួល ខេត្តក្រចេះ។
- ការនាំចូលគោរបស់ក្រុមហ៊ុនបានគោរពតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ
-ក្រុមហ៊ុនគោរពតាមបទដ្ឋានបច្ចេកទេសបសុពេទ្យ
-គោទាំងអស់មានសុខភាពល្អ

ចំនួនអ្នកចូលទស្សនា
Flag Counter