ផ្សព្វផ្សាយជ្រើសភ្នាក់ងារសុខភាពសត្វភូមិនិងភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ
ចេញ​ផ្សាយ ០១ មីនា ២០២៣
67

ថ្ងៃទី ២២ដល់២៣ខែ កុម្ភះ ឆ្នាំ ២០២៣ លោក ជា នាតមន្ត្រីអនុវត្តគម្រោងLASEDIII បានចូលរួមផ្សព្វផ្សាយជ្រើសភ្នាក់ងារសុខភាពសត្វភូមិនិងភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ នៅភូមិក្រឡា ភូមិកាន់ឈើង ភូមិតាង៉ាច ភូមិកងកុយ ឃុំប៉ូយ ស្រុកអូរជុំ របសស់គម្រោងLASEDlll។

គោលបំណងផ្សព្វផ្សាយពីការជ្រើសរើសពេទ្យសត្វភូមិ និង ផ្សព្វផ្សាយកសិកម្មភូមិ ដែលបាន ទទួលបានលទ្ធផលដូចខាងក្រោម:
១. ពន្យល់ផ្សព្វផ្សាយពីអត្ថប្រយោជន៍ចូលរួមជ្រើសរើស
២. ពន្យល់ពីលក្ខណ្ខនៃការចូលរួមការជ្រើសរើស
៣. ពន្យល់អោយកសិករដែលស្ម័គ្រចិត្តចូលរួមជ្រើសទៅដាក់ពាក្យនៅនឹងមេភូមិ
៤.ការផ្សព្វផ្សាយជ្រើសចំនួន៤ភូមិ  ភូមិក្រឡា ភូមិតាង៉ាច  ភូមិកាន់ឈើង ភូមិកងកុយ ។

ចំនួនដែលបានជ្រើសរើស ក្នុង ១ភូមិគឺមាន ២នាក់ ដោយក្នុងនោះមានភ្នាក់ងារពេទ្យសត្វភូមិ១ នាក់និង ភ្នាក់ផ្សព្វផ្សាយកសិកម្មភូមិ១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter