"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
-រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មខេត្តរតនគិរី បានចុះប្រជុំណែនាំដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចម្រុះធួយទុំរតនៈពីការរៀបចំរបាយការណ៍វឌ្ឍនៈភាពរបស់សហគមន៍កសិម្មសម្រាប់ត្រៀមទទួលឯ.ឧ ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការដឹកនាំគម្រោងCASDP ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងពិពិធ
កម្មកសិកម្មកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សហគមន៍កសិកម្មចម្រុះធួយទុំរតនៈបានរៀបចំសំណេីផែនការពិពិធកម្មនិងផែនការធុរកិច្ច សម្រាប់ពង្រីកអាជីវកម្មស្វាយចន្ទី ដែលត្រូវការថវិការសរុបចំនួន 114 .542$ ពីគម្រោងពិពិកម្មកសិកម្មកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម