"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈាង ណូរ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្ម កែប្រែជីវភាព ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
ជាលទ្ធផលនៃសន្និបាទសហគមន៍កសិកម្មកែប្រែជីវភាពមានសមាជិកសរុប៤១នាក់ ស្រី២០នាក់ មានដេីមទុនសរុប ២០
៣០២ ៦០០៛ និងមានមុខរបរចំនួន០៤៖
1.ឥណទានកសិកម្ម
2.កែច្នៃអង្ករ
3.សេវាកម្មត្រាក់ទ័រ
4.សេវាកម្មឧបករណ៍ដាំសណ្តែក
-ក្នុងឆ្នាំ២០២២៖សហគមន៍ទទួលប្រាក់ចំនេញពីមុខរបរទាំង០៤ខាងលេី សរុបចំនួន៤ ១៧៥ ០០០៛។
-សហគមន៍កសិកម្មមានការគាំទ្រដោយអង្គការ ឌី-ភី-អេ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម