ចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានកៅស៊ូ
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២៣
62

ថ្ងៃអង្គារ ៩ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី​អនុប្រធានមន្ទីរ និងលោក ញ៉ឹក លឿត ប្រធានការិ.កៅស៊ូ បានចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានកៅស៊ូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន  លោកប្រធាន លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធទាំង ២៥ រាជធានី/ខេត្ត សហគមន៍ សមាគម និងវិស័យឯកជន តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សរុបអ្នកចូលរួមចំនួន  ៨៥ នាក់ ស្រី ២៥ នាក់ នៅសាលប្រជុំអគ្គនាយកដ្ឋានកៅស៊ូ.

កិច្ចប្រជុំនេះធ្វើឡើងរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៥ ខែកុម្ភះ ឆ្នាំ ២០២៣ ដោយមានគោលបំណងសំខាន់ចំនួន ៣ រួមមាន:
១. បង្ហាញលទ្ធផលការងាររបស់អគ្គនាយកដ្ឋានកៅស៊ូដែលបានអនុវត្តឆ្នាំ២០២២ និងពិភាក្សាកចំណុចខ្លាំង ចំណុចខ្សោយ ឪកាស និងបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយ
២. ប្រមូលធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការសកម្មភាពកាន់តែមានប្រសិទ្ធភាព
៣. ធ្វើការតម្រង់ទិសឆ្នាំ ២០២៣ លើអនុវិស័យកៅស៊ូ និងការលើកទិសដៅឆ្នាំ ២០២៤ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍកៅស៊ូ ឆ្នាំ២០៣០។

ចំនួនអ្នកចូលទស្សនា
Flag Counter