"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលព្រៃឈើអូរជុំបានទទួលវត្ថុតាងបទល្មើសព្រៃឈើពីកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រួមមាន: គោយន្តកែច្នែ ០១គ្រឿង និងឈើអារលេខ១(សុក្រម) ១៣ដុំ=៧,៨៥៥ម៉ែត្រគូប ដែលបានចាប់ឃាត់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅភូមិសាស្រ្តភូមិម៉ាស់ ឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី និងបានឃាត់ខ្លួនជនឈ្មោះ ភឺម ភាព ភេទប្រុស អាយុ ៤៨ ឆ្នាំពាក់ព័ន្ធនឹងករណីប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ វត្ថុតាងខាងលើ ត្រូវបានដកហូត និងដឹកជញ្ជូនយកមករក្សាទុកបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រឈើរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម