ថ្នាក់ដឹកនាំ និងប្រធានការការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម រួមជាប្រធានការិយាលល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកវ៉ើនសៃ ចុះប្រឹក្សាបច្ចេកទេស និងជំរុញផលិតកម្មដំណាំ
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២៣
52

 

ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកស្រី ម៉ោង ពុទ្ធាលក្ខិណា ជាអនុប្រធានមន្ទីរ រួមដំណើរដោយថ្នាក់ដឹកនាំការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកវ៉ើនសៃ ចុះប្រឹក្សាបច្ចេកទេស និងជំរុញផលិតកម្មដំណាំ ទទួលបានលទ្ធផលមាន ៖

១) កសិករ ឃុន បូរ៉ា បានអនុវត្តលើផលិតកម្មដំណាំស្រូវប្រាំងស្ថិតនៅភូមិកុកឡាវ ឃុំភ្នំកុក ចំនួន ៨០ហិកតា ក្នុងនោះ ៖ - ពូជ អូអឹម៥៤៥១(VN)មាន ៦០ហិកតា - ពូជ ប៊ែរី(TL)មាន ១៥ហិកតា និង - ពូជដំណើបស មាន ៥ហិកតា បច្ចុប្បន្នស្រូវស្ថិតនៅដំណាក់សំណាប និងមានការលូតលាស់បានល្អ ក្នុងរដូវកន្លងមកទិន្នផលជាមធ្យមបាន ៥តោន/ហិកតា
២) កសិករ ក្រេង សុភី ស្ថិតនៅភូមិកុកឡាវ ឃុំភ្នំកុក ស្រុកវ៉ើនសៃ ដាំពពួកបន្លែស្លឹកក្នុងផ្ទះសំណាញ់ ក្នុងមួយវគ្គចំណាយរយះពេល ៣០ថ្ងៃ ទទួលបានផលចំនួន ៦៤០គ.ក្រ/៨រង ក្នុងមួយរងទទួលបានជាមធ្យម ៨០គ.ក្រ លក់បានជាមធ្យម ២ ៥០០រៀល/គ.ក្រ ដូចនេះកសិករអាចរកចំណូលបានក្នុងមួយវគ្គ ១ ៦០០ ០០០រៀល ក្នុងមួយឆ្នាំអាចដាំបានចនួន ១១វគ្គ ។

ចំនួនអ្នកចូលទស្សនា
Flag Counter