"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តរតនគិរី មានកិច្ចប្រជុំស្តីពីកិច្ចការផ្ទៃក្នុងមន្ទីរ ក្រោមការដឹកនាំប្រជុំដោយលោក សយ សូណា ប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈេី/ជលផល និងលោកប្រធានការិ.ជំនាញក្រោមឱវាទមន្ទីរ ដែលមានអ្នកចូលរួមសរុបចំនួន១៥នាក់ ស្រី០នាក់។
- របៀបវារៈ
១.ការងារគ្រប់គ្រង
២.ការងារផ្សេងៗ
- ខ្លឹមសារ/លទ្ធផល
-លោកប្រធានមន្ទីរបានណែនាំពីសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរ
-រៀបចំតែងតាំងអនុការិយាល័យ និងសង្កាត់រដ្ឋបាលព្រៃឈេី ដែលខ្វះចន្លោះដេីម្បីបំពេញប្រអប់ឲគ្រប់ងាយស្រួលក្នុងការអនុវត្តការងារ
-ថ្នាក់ដឹកនាំការិ.និងខណ្ឌរដ្ឋបាលព្រៃឈេី ខណ្ឌរដ្ឋបាលជលផល ត្រូវមានភាពទទួលខុសត្រូវលេីការងាររបស់ខ្លួន ជាពិសេសចំពោះ មន្រ្តីនគរបាលយុត្តិធម៌ត្រូវយល់ច្បាស់ពីនីតិវិធីនិងច្បាប់ដែលខ្លួនទទួលខុសត្រូវ
-រាល់បេសកកម្មត្រូវមានបំពេញកាលបរិច្ឆេទថ្ងៃចេញ និងថ្ងៃត្រលប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម