ការចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងវឌ្ឍនភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅខេត្តសៀមរាប
ចេញ​ផ្សាយ ១៧ មករា ២០២៣
51

"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "

ថ្ងៃទី១១-១២ខែមករា  ឆ្នាំ២០២៣  លោកឈាង  ណូរ៉ា  ប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម  និងជាមន្រ្តីផ្នែកសហគមន៍របស់គម្រោងពិពិធកម្មកសិកម្មនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី  បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងវឌ្ឍនភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា  នៅខេត្តសៀមរាបក្រោមអធិបតីភាព  ឯ.ឧ  យ៉ង  សាំង កុមារ  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី  និងជារដ្ឋលេខាធិការ  ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  និងឯ.ឧ  ហ៊ាន  វណ្ណហន  រដ្ឋលេខាធិការ  ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ   ដោយមានការចូលរួមពីមន្រ្តីគម្រោងថ្នាក់ជាតិ  តំណាងធនាគារពិភពលោក  តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  តំណាងក្រសួងអភិវឌ្ឍន៍ជនបទ  តំណាងក្រសួងធនធានទឹកនិងឧតុនិយម  និងតំណាងមន្ទីរកសិកម្ម  រុក្ខាប្រមាញ់និងនេសាទ  តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ  តំណាងមន្ទីរធនធានទឹកនិងឧតុនិយមនៃខេត្តគោលដៅគម្រោង  ក្រុមការងារផ្តល់សេវាបច្ចេកទេស  ក្រុមហ៊ុនឯកជន  មីក្រូហិរញ្ញវត្ថុ  និងសហគមន៍កសិកម្ម  ដែលមានអ្នកចូលរួមសរុបចំនួន១០៩នាក់។ 
  +សិក្ខាសាលាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ មានគោលបំណង៖
    ១. សិក្សាស្វែងយល់ពីការអនុវត្តល្អពីការអនុវត្តគម្រោងផ្សេងៗទៀត ស្តីពីការផ្សារភ្ជាប់ទីផ្សារ ការផ្គត់ផ្គងទឹក និងសហគមន៍កសិកម្មដែលផ្តល់ឥណទានដោយ PFLs ។ 
   ២. លើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងអំពីគម្រោង CASDP និងបង្កើតឧត្តមគតិរបស់គម្រោងដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ 
   ៣. ពិភាក្សា និងដោះស្រាយបញ្ហា និងការប្រឈមនានារបស់គម្រោង និងកំណត់ដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីជំរុញគម្រោងឲ្យដំណើរការទៅមុខ ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធនានា ។ 
   ៤.ចែករំលែកបទពិសោធន៍ជាក់ស្តែងលើការងារអភិវឌ្ឍន៍កសិកម្មពីប្រទេស ហូឡង់។ 
   ៥. រៀបចំផែនការបន្ត ដើម្បីតាមដានការអនុវត្តនៅ
ក្នុងការ ឆ្លុះបញ្ចាំងប្រចាំឆ្នាំ

ចំនួនអ្នកចូលទស្សនា
Flag Counter