រសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកស្រី ម៉ោង ពុទ្ធា លក្ខិណា អនុប្រធានមន្ទីរ រួមជាមួយកញ្ញា ឆន គឹមលី និងលោក មួង ចោម ជនបង្គោលយេនឌ័រនៃមន្ទីរ បានចូលរួមកិច្ចប្រជុំបណ្តាញការងារយេនឌ័រក្នុងខេត្ត និងការចូលរួមទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ក្រោមអធិបតីភាពលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណ:អភិបាលខេត្ត និងជាប្រធានយេនឌ័រថ្នាក់ខេត្ត និងមានការអញ្ជើញចូលរួមពីជនបង្គោលយេនឌ័រតាមមន្ទីរអង្គភាព និងអង្គការសង្គមស៊ីវិល តាមប្រព័ន្ធអនឡាញ Zoom. កិច្ចប្រជុំនេះមានគោលបំណងធ្វើការបង្ហាញលទ្ធផលសំរេចបានក្នុងការបញ្រ្ជាបយេនឌ័រតាមមន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ ប្រចាំឆ្នាំ ២០២២ និងពិភាក្សាលើបញ្ហាប្រឈមនានាដែលជួបប្រទះនៅក្នុងសហគមន៍ផ្ទាល់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម