ព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ លោក ឈាង ណូរ៉ា រួមជាមួយលោក ផាន ភា ការិយាល័យសហគមន៍បានចុះធ្វើការណែនាំដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អោយត្រៀមរៀបចំធ្វើមហាសន្និបាទប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ខាងមុខ សកម្មភាពនេះធ្វើឡើង នៅភូមិតេន ឃុំយ៉ាទុង និងភូមិកាតែ ឃុំលំជ័រ ស្រុកអូយ៉ាដាវ មានថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន 08នាក់ចូលរួម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម