"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
ងៃអង្គារ ៥ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី13 ខែធ្នូ ឆ្នាំ2022 ដោយមានការដឹកនាំដោយលោក ប៉ាន់ សុភា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមតំជាមួយមន្រ្ដីការិយាល័យលោក ពួច សារ៉ន និងលោក ហ៊ុន ណាវៃ ប្រធានការិល័យធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះអង្កេតតាមដានពីបញ្ហាសត្វគោស្លាប់នៅភូមិ ថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់។ ដោយយោងតាមប្រសាសន៍ កសិករឈ្មេាះ លាន វី ភេទប្រុសអាយុ 64ឆ្នាំ រស់នៅភូមិឃុំខាងលើ សត្វដែលស្លាប់គឺដោយសារ គោនោះបាន ចូលទៅស៊ីស្មៅនៅក្នងចំកាចេករបស់ក្រុមហ៊ុន ហ៊នអាន ដែលទើបនឹងបាញ់ថ្នាំរួចហេតុដូច្នេះហើយមិនករណីជំងឺឆ្លងនោះទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម