ពិធីប្រលែងកូនត្រី ចូលក្នុង បឹងធម្មជាតិ(បឹងលំពុធ)
ចេញ​ផ្សាយ ២៨ តុលា ២០២២
62
"មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី "
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខណ្ឋរដ្ឋបាលជលផលរតនគិរី និងលោក ស្រី ម៉ោង ពុទ្ធាលក្ខណា ដំណាង លោកប្រធានមន្ទីរកសិកម្ម បានចូលរួមពិធីប្រលែងកូនត្រី ចូលក្នុង បឹងធម្មជាតិ(បឹងលំពុធ)ស្ថិតនៅភូមិ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ដែលជាស្រះជម្រកត្រីសហគមន៍ ។ គោលបំណងគឺ រក្សា និងបង្កើនធនធានជលផល (ផលស្តុកធម្មជាតិ)ក្នុងដែននេសាទ សម្រាប់ប្រជាពលរដ្ឋ សរុបកូនត្រីមានចំនួន ៧ ០០០ កូនមានដូចជា:
១.កូនត្រីអណ្ដែង៤ ០០០កូន
២.កូនត្រីក្រាញ់១៥០០កូន
៣.កូនត្រីកន្ធរ៥០០កូន
ក្នងពិធីខាងលើមានការអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សិស្សានុសិស្សគណ:កម្មការសហគមន៍។
ចំនួនអ្នកចូលទស្សនា
Flag Counter