ចុះពិនិត្យ ទីតាំងសុំបើកកសិដ្ឋានចិញ្ចឹមគោ
ចេញ​ផ្សាយ ២៨ កក្កដា ២០២២
96
ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយលោក ឃន សារ៉េត អគ្គលេខាធិការង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម និងសហការី បានចុះពិនិត្យ ទីតាំងសុំបើកកសិដ្ឋានចិញ្ចឹមគោ ១កន្លែងដែលស្ថិតនៅទីស្នាក់ការក្រុមហ៊ុន ហ៊ង អាន ខូអិលធីឌី ស្ថិតនៅ ស្រុកកូនមុំ ខេត្តរតនគិរី ។ ផ្ទៃដីសរុបមានចំនួន ៧,៥៊៦ហិតា អំពីផ្ទៃដី សម្រាប់ដាំស្មៅសរុបមាន : 354 ហិតា ដាំបាន50 ហិតា និងរោងគោ សង់បានចំនួន10 រោងដែលមានទទឹង 24,5 ម៉ែត្រ បណ្តោយ 90,4 ម៉ែត្រ អាចដាក់គោបាន 600 ក្បាលក្នុង មួយរោងហើយការអនុវត្តផែនការមានរយះពេល5 ឆ្នាំ ដោយ៖ - ឆ្នាំទីមួយរៀបចំរចនាសម្ព័ន - ឆ្នាំទី២ : មានផែនការដាក់គោចមនួន 4,820 (ជាប្រភេទចិញ្ចឹមគោយកកូន) -ឆ្នាំទី3 : ផលិតគោបានចំនួន 18,977ក្បាល - ឆ្នាំទី4 : ផលិតបានគោចំនួន: 22,881 ក្បាល - ឆ្នាំទី5 : ផែនការផលគោបានចំនួន 26,021ក្បាល
ចំនួនអ្នកចូលទស្សនា
Flag Counter