ចេញផ្សាយ ២៨ កក្កដា ២០២២
89
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ខ្ញុំបាទតំណាងឲ្យក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការជួយឧបត្ថម្ភពីគម្រោង AIMS
បានសហការជាមួយមន្ទីរពាណិជកម្មខេត្តរតនគិរី ចុះបណ្តុះបណ្តាលស្តីពីការធ្វើឲ្យប្រសើរឡើងអំពីផលិតកម្ម
និងការគ្រប់គ្រងជម្ងឺលើដំណំដំឡូងមី ដល់កសិករក្រុមផលិតដំឡូងមី នៅ ឃុំអូរជុំ ស្រុកអូរជុំ
ដែលមានកសិករក្រុមផលិតដំឡូងមីចូលរួមសរុប ២៥នាក់ ស្រី ០នាក់ (វត្តមានយកតាមប្រព័ន្ធMIS ដែលមានលេខ ID) ។