ចេញផ្សាយ ០៧ មិថុនា ២០២២
89
ខេត្តរតនគិរី៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ
និងបរិស្ថានស្រុកលំផាត់ និងភ្នាក់ងារផ្សព្វផ្សាយឃុំបាតាង បានរៀបចំប្រជុំផ្សព្វផ្សាយ និងបោះឆ្នោតជ្រើសរើស
គណៈកម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្ដុំកសិផលបន្លែនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់
ដែលមានការចូលរួមពីមន្រ្តីបង្គោលទីផ្សារ មន្រ្តីតាមដាន និងវាយតម្លៃ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីមន្រ្តី
មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ លោកមេឃុំ លោកមេភូមិ
និងសមាជិកបណ្ដុំអាជីវកម្មបន្លែ សរុបចំនួន២៤នាក់ (ស្រ្តី១០នាក់)។ ក្រុមការងារខេត្ត បានបង្ហាញអំពី
គោលបំណងនៃកិច្ចប្រជុំ ការគ្រប់គ្រង និងប្រើប្រាស់មណ្ឌលប្រមូលផ្ដុំកសិផលបន្លែ តួនាទី និងការទទួលខុសត្រូវ
របស់អ្នកពាក់ព័ន្ធ ព្រមទាំងបានសម្របសម្រួល និងដំណើរការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងមណ្ឌល
ប្រមូលផ្ដុំកសិផលបន្លែ ដែលមានបេក្ខជនឈរឈ្មោះចំនួន១០នាក់ (ប្រុស៥នាក់ ស្រ្តី៥នាក់)។ ជាលទ្ធផលនៃការបោះឆ្នោត
គណៈកម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្ដុំកសិផលបន្លែ មានចំនួន ០៥នាក់ (ស្រ្តី០២នាក់) រួមមាន ៖
១.លោក ឆាង បុល ជាប្រធាន
២.លោក ស៊ឹង ខុន ជាអនុប្រធាន
៣.លោក លឹម កាយ អ្នកត្រួតពិនិត្យគុណភាព
៤.លោកស្រី ផល សុភ័ក្រ អ្នកសម្រសម្រួលទីផ្សារ
៥.កញ្ញា ប៉ូក ស្រីមុំ លេខា/ហេរញ្ញិក