ចេញផ្សាយ ០៤ ឧសភា ២០២២
83
ថ្ងៃអង្គារ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី ក្រុមការងារភ្នាក់ងារ
អនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាខេត្តរនគិរីសហការណ៍ជាមួយក្រុមហ៊ុនSBK
បានរៀបចំកិច្ចប្រជុំស្តីពីការកែតម្រូវសំណេីពិពិធកម្មនិងសំណេីធុរកិច្ចរបស់សហគមន៍កសិកម្ម
ក្រោមការដឹកនាំដោយលោកស្រីម៉ោង ពុទ្ធាលក្ខិណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
និងជាមន្រ្តីផ្នែករដ្ឋបាល-គណនេយ្យគម្រោងCASDP ដោយមានការចូលរួមពីមន្រ្តីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ
ភ្នាក់ងារអនុវត្តគម្រោង ក្រុមការងារSBK និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន០២(សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន
និងសហគមន៍កសិកម្មចម្រុះធួយទុំរតនៈ)ដែលមានអ្នកចូលរួមសរុបចំនួន២២នាក់ ស្រី០៣នាក់។