ចេញផ្សាយ ០៧ មេសា ២០២២
81
ព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២៖
ផ្នែករដ្ឋបាលជលផលសេសាន បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវើនសៃ ក្រោមអធិបតីភាពលោក
ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអង្គប្រជុំ ដែលមានអ្នកចូលរួមសរុប ៣៦នាក់ ក្នុងនោះស្រី ០៣ នាក់ ។
លោក ហេង សាវឿន សូមអោយខណ្ឌរដ្ឋបាលជលផលរតនគិរី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
ចុះពិនិត្យកន្លែងចិញ្ចឹមត្រីលោក ហុង ពិសិដ្ឋ ស្ថិតនៅភូមិប៉ុង ឃុំប៉ុង ដែលធ្វើវារីវប្បកម្មមិនបាន រក្សាគុណភាពដី
ទឹក វារីជីវសាស្រ្ដ បរិស្ថាន និងបានបង្ហូរវត្ថុធាតុ សារធាតុពុល ចូលដែននេសាទបឹងចាន់ឡៅ ព្រមទាំងបង្កសកម្មភាពប៉ះពាល់អ្នកជិតខាង - - ចុះកំណត់ព្រំប្រទល់យកនិយាមកា កន្លែងអភិរក្សជលផល ក្នុងភូមិសាស្ត្រទឹកដីរដ្ឋបាលស្រុកវើនសៃមានដូចជា៖
១-កន្លែងអភិរក្សអន្លង់ តាមដងទន្លេសេសាន
២-កន្លែងអភិរក្សបឹង