ថ្ងៃអង្គារ៍១៣កើតខែផល្គុន ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ក្រុមការងារភ្នាក់អនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាខេត្តរតនគិរី សហការណ៍ជាមួយក្រុមហ៊ុន Tropicam បានចុះចែកធាតុចូលផលិតកម្មបន្លែដល់គ្រួសារទទួលផលរបស់គម្រោងឆ្លេីយតបបន្ទាន់ទៅនឹងជម្ងឺកូវីដ១៩ នៅស្រុកអូរជុំមានចំនួន២៤គ្រួសារ ក្នុងនោះរួមមាន៖ ១.ភូមិល្អឺនកាំមីស ឃុំអូរជុំ គ្រួសារទទួលផលបន្លែមានចំនួន០២គ្រួសារ ២.ភូមិតងប្លេង ឃុំអូរជុំ គ្រួសារទទួលផលបន្លែមានចំនួន១០គ្រួសារ ៣.ភូមិល្អឺនជង ឃុំអូរជុំ គ្រួសារទទួលផលបន្លែមានចំនួន០៧គ្រួសារ ៤.ភូមិល្អឺនក្រែន ឃុំអូរជុំ គ្រួសារទទួលផលប ន្លែមានចំនួន០៥គ្រួសារ -នៅក្នុងនោះសម្ភារៈដែលទទួលបានក្នុង០១គ្រួសារ មានដូចជា៖ .កូនបន្លែចំនួន៤០០កូន .ជីលាមកមាន់ចំនួន១៥០គ.ក្រ .សំណាញ់ចំនួន ១០គ.ក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម