ផ្គត់ផ្គង់ធាតុចូលផលិតកម្មបក្សី(មាន់)
ចេញ​ផ្សាយ ១៥ មីនា ២០២២
93
ថ្ងៃចន្ទ១២កើតខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវ​នឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ ក្រុមការងារភ្នាក់អនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាខេត្តរតនគិរី បានសហការណ៍ជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ធាតុចូលផលិតកម្មបក្សី(មាន់) ដល់គ្រួសារទទួលផលរបស់គម្រោងឆ្លេីយតបបន្ទាន់ទៅនឹងជម្ងឺកូវីដ១៩ នៅស្រុកអូរជុំមានចំនួន៨២ទ្រុងស្មេីនឹង១៦៤គ្រួសារ ក្នុងនោះរួមមាន៖ ១.ភូមិល្អឺនកាំមីស ឃុំអូរជុំ គ្រួសារទទួលផលទ្រុងមាន់មានចំនួន១៧ទ្រុងស្មេីនឹង៣៤គ្រួសារ ២.ភូមិតងប្លេង ឃុំអូរជុំ គ្រួសារទទួលផលទ្រុងមាន់មានចំនួន០៣ទ្រុងស្មេីនឹង០៦គ្រួសារ ៣.ភូមិល្អឺនជង ឃុំអូរជុំ គ្រួសារទទួលផលទ្រុងមាន់មានចំនួន១៣ទ្រុងស្មេីនឹង២៦គ្រួសារ ៤.ភូមិល្អឺនក្រែន ឃុំអូរជុំ គ្រួសារទទួលផលទ្រុងមាន់មានចំនួន១៥ទ្រុងស្មេីនឹង៣០គ្រួសារ ៥.ភូមិធួយទុំ ឃុំចាអ៊ុង គ្រួសារទទួលផលទ្រុងមាន់មានចំនួន២១ទ្រុងស្មេីនឹង៤២គ្រួសារ ៦.ភូមិធួយអំពិល ឃុំចាអ៊ុង គ្រួសារទទួលផលទ្រុងមាន់មានចំនួន១៣ទ្រុងស្មេីនឹង២៦គ្រួសារ។ -នៅក្នុងនោះសម្ភារៈដែលទទួលបានក្នុង០១ទ្រុង មានដូចជា៖ .ទ្រុងមាន់ទំហំ2.5m*4m .Tilodox 10gមួយកញ្ចប់ .Vitaplex 10gមួយកញ្ចប់ .Leva. 10gមួយកញ្ចប់ .Bloom. 100ml មួយដប(ថ្នាំសម្លាប់មេរោគ) .ចំណីកូនមាន់ចំនួន25Kg .ចំណីមាន់ធំចំនួន25Kg .ស្នូកទឹក 2;ស្នូកចំណី2 និងសំណាញ់ចំនួន5 kg +សូមបញ្ជាក់ៈទ្រុងមាន់០១ ទទួលផល០២គ្រួសារ
ចំនួនអ្នកចូលទស្សនា
Flag Counter