ប្រជុំពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវិដ 19
ចេញ​ផ្សាយ ១៩ មករា ២០២២
66
ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ខេត្តរតនគិរី បានចូលរួមប្រជុំពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវិដ 19 ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្ម ក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា នាយកគម្រោង និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងធនធានទឹក តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាទំាង៣ និងប្រធានភា្នក់ងារអនុវត្តគម្រោង និងមន្រ្តីជំនាញ ទាំង ១៣ រាជធានី/ខេត្ត តាមប្រព័ន្ធអនឡាញ Zoom
ចំនួនអ្នកចូលទស្សនា
Flag Counter