សិក្ខាសាលាបញ្ចប់គម្រោងស្តីពីការប្រើប្រាស់ប្រព័ន្ធពត៌មានផ្កាយរណប
ចេញ​ផ្សាយ ១០ មករា ២០២២
67
ថ្ងៃសុក្រ១២ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នាងខ្ញុំបានចូលរួមសិក្ខាសាលាបញ្ចប់គម្រោងស្តីពីការប្រើប្រាស់ប្រព័ន្ធពត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវក្នុងប្រទេសកម្ពុជា ជំហានទី៣ (RIICE III) ក្រោមអធិបតីភាពលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ២៥ រាជធានី/ខេត្ត តំណាង SDC , IRRI និង Sarmap ប្រចាំកម្ពុជាត, តំណាងក្រុមហ៊ុនធានារ៉ាប់រង FORTE និងអង្គការ SFSA ដែលសរុបអ្នចូលរួម ៥០ នាក់ ស្រ្តី ៨នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ចំនួនអ្នកចូលទស្សនា
Flag Counter