ចុះត្រួតពិនិត្យ និងទប់ស្តាត់បង្រាប់បទល្មើសជនផល
ចេញ​ផ្សាយ ២០ ធ្នូ ២០២១
60
ចាប់ពីថ្ងៃចន្ទ.អង្គារ.ពុធ.២ដល់៤កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី០៦ដល់ថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអធិការកិច្ចខណ្ឌរដ្ឋបាលជលផលរតនគិរី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានសហការជាមួយគណៈកម្មការសហគមន៍នេសាទសិរីមង្គល-ត្រពាំងច្រេស និងសហគមន៍ស្រះជម្រកត្រីបឹងច្រេសចុះត្រួតពិនិត្យ និងទប់ស្តាត់បង្រាប់បទល្មើសជនផល(ព្រំប្រទល់ ឧបករណ៍នេសាទ..) ស្រះជម្រកត្រីសហគមន៍បានប្រលែងពូជត្រីធម្មជាតិចូលបឹងច្រេស អធិការកិច្ចត្រួតពិនិត្យ ទប់ស្កាត់បង្រាបបទល្មើសជលផលនិងស្រង់ទិន្ន័យឧបករណ៍នេសាទតាមដងទន្លេស្រែពក និងអូរមួយចំនួនក្នុងភូមិសាស្ត្រឃុំសិរីមង្គល និងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បានទទួលលទ្ធផលសរុបបានចំនួន៤៩ករណីក្នុងនោះ៤ករណីខុសច្បាប់រួមមានដូចខាងក្រោម៖ ១.មងពាក់បានចំនួន១២ករណី ២.ឧបករណ៍ទ្រូចំនួន០២ករណី ៣.ឧបករណ៍លបចំនួន៥ករណី ៤.សន្ទូចរនង និងសន្ទូចផ្លែមួយចំនួន២១ករណី ៥.ព្រៃលិចទឹក និងកន្លែងអភិរក្សសហគមន៍មានចំនួន២ករណី ៦.ឧបករណ៍ស្បៃម៉ុងចំនួន០៤ករណី ៧.លាន់យកអន្ទងមានចំនួន០១ករណី ៨.សហគមន៍ស្រះជម្រកត្រី០១ករណី ៩. កន្លែងសហគមន៍នេសាទ០២ករណី
ចំនួនអ្នកចូលទស្សនា
Flag Counter