ចេញផ្សាយ ១៦ ធ្នូ ២០២១
98
ថ្ងៃអង្គារ៍១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស៍ក ពុទ្ធសករាជ២៥៦៥ ត្រូវ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
នការចូលរួមពី លោក ឆឹង សុខុន អនុប្រធានមន្ទីរកសិកម្មខេត្ត លោកលោកស្រី អភិបាលរងស្រុកវើនសៃ អាជ្ញាធរឃុំភ្នំកុក និង ឃុំប៉ុង
តបតាមការអញ្ជើញរបស់ គណៈកម្មការសហគមន៍ជម្រកត្រីសហគមន៍ និងខណ្ឌរដ្ឋបាលជលផលរតនគិរី ដើម្បីចូលរួមវិធីលែងកូនត្រី ចូលក្នុងបឹងធម្មជាតិ
ចំនួន០២កន្លែង នៅក្នុងគោលបំណង ការពារ គ្រប់គ្រងធនធានជលផល ឲ្យកាន់តែសម្បូរគឺ:
១.សហគមន៍ស្រះជម្រកត្រីបឹងចាន់ឡៅស្ថិតនៅឃុំប៉ុងស្រុកវើនសៃខេត្តរតនគិរី បានលែងកូនត្រីអណ្ដែងចំនួន ១០ ៥០០ក្បាល
២.សហគមន៍ស្រះជម្រកត្រី គុតវ៉ា ស្ថិតនៅឃុំភ្នំកុកស្រុកវើនសៃខេត្តរតនគិរីបានព្រលែងកូនត្រីអណ្ដែងចំនួន១០ ៥០០ក្បាល
មានអ្នកចូលរួមសរុប ៣០នាក់(ស្រ្តី៩នាក់)