ចូលរួមវិធីលែងកូនត្រី ចូលក្នុងបឹងធម្មជាតិ
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
68
ថ្ងៃពុធ១១កើត​ ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស៍ក ពុទ្ធសករាជ២៥៦៥ ត្រូវ និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រីអភិបាលរងស្រុកកូនមុំ អាជ្ញាធរឃុំត្រពាំងច្រេស និង ឃុំត្រពាំងក្រហម តបតាមការអញ្ជើញរបស់គណៈកម្មការសហគមន៍ជម្រកត្រីសហគមន៍ និងខណ្ឌរដ្ឋបាលជលផលរតនគិរី ដើម្បីចូលរួមវិធីលែងកូនត្រី ចូលក្នុងបឹងធម្មជាតិ ចំនួន០២កន្លែង នៅក្នុងគោលបំណងការពារ គ្រប់គ្រងធនធានជលផលឲ្យកាន់តែសម្បូរគឺ: ១.សហគមន៍ស្រះជម្រកត្រីបឹងទំនប់ត្រពាំងច្រេស ស្ថិតនៅឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី បានលែងកូនត្រីអណ្ដែងចំនួន ១០ ៥០០ក្បាល ២.សហគមន៍ស្រះជម្រកត្រី ទំនប់ត្រពាំងក្រហម ស្ថិតនៅឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី បានព្រលែងកូនត្រីអណ្ដែងចំនួន១០ ៥០០ក្បាល មានអ្នកចូលរួមសរុប ២៧នាក់ (ស្រ្តី៧នាក់)
ចំនួនអ្នកចូលទស្សនា
Flag Counter