ចេញផ្សាយ ២៧ កញ្ញា ២០២១
90
ថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2021 ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរតនគិរីដឹកនាំដោយលោក មោង មា៉ន់
ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនិងលោក ប៉ាន់ សុភា អនុប្រធានការិយាល័យផ្លិតកម្មនិងបសុព្យាបាល
បានចុះធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វគោក្របីនៅក្នុងឃុំតឺនស្រុកកូនមំខេត្តរតនគិរី ក្នុងនោះក៏បានផ្ដល់នូវវ៉ាក់សាំង
សារទឹកជូនដល់ភ្នាក់ងារសុខភាពសត្វភូមិរួមមាន÷
-ភូមិតឺនបានទទួលវ៉ាក់សាំងចំនួន 250 កម្រិត
-ភូមិល្អឺនបានទទួលវ៉ាក់សាំងចំនួន 250 កម្រិត
-ភូមិតាហើយបានទទួលវ៉ាក់សាំងជំនួន 250 កម្រិត
--ភូមិកាំបាក់បានទទួលវ៉ាក់សាំងជំនួន 250 កម្រិត
និងបានប្រគល់ជូននៅវ៉ាក់សាំងសារទឹកចំនួន 500 កម្រិតដល់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន
ស្រុកកូនមុំសម្រាប់ចុះចាក់បន្តជូនប្រជាពលរដ្ឋដែលត្រូវការវ៉ាក់សាំងនៅក្នុងមូលដ្ឋាន
ក្រៅពីនេះក៏បានចែកជូននូវថ្នាំBlumetalenចំនួន 25 លីត្រជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំតឺនផងដែរ