ពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម របស់សមាជិកបណ្តុំ អាជីវកម្
ចេញ​ផ្សាយ ២៧ កញ្ញា ២០២១
73

ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម របស់សមាជិកបណ្តុំ អាជីវកម្មចិញ្ចឹមគោឈ្មោះ សុខ ហេន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់។ បច្ចុប្បន្ន គាត់មានគោសរុបចំនួន៦០ក្បាល ចិញ្ចឹមនៅលើផ្ទៃដី២៨៥០០ម៉ែត្រក្រឡា ហើយគាត់បានទទួលពូជស្មៅ(Rusia)ពីកម្មវិធី ASPIRE ដាំនៅលើផ្ទៃដី១៦០០ ម៉ែត្រក្រឡា សម្រាប់ជាចំណីគោរបស់គាត់។ គាត់បានបញ្ចាក់ជូនក្រុមការងារថា៖ ក្នុង១ឆ្នាំ គាត់បានចំណាយលើការទិញពូជ ចំណី វ៉ាក់សាំង កំលាំងពលកម្មថែទាំ និងសម្ភារផ្សេងៗ អស់ចំនួន ៩,៩០០,០០០៛ ហើយគាត់បានលក់គោពី១០ទៅ១១ក្បាលក្នុង១ឆ្នាំ ដោយលក់ បានក្នុងតម្លៃ១,៦៥០,០០០៛/ក្បាល និងបានប្រមូលលក់លាមកគោបាន១,៩៥០,០០០៛/ឆ្នាំ ដូចនេះគាត់អាចចំណេញសរុបបាន១០,២០០,០០០៛/ឆ្នាំ។ កសិករ សុខ ហេន មានអារម្ម ណ៍សប្បាយរីករាយក្រៃលែង និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្មវិធីASPIRE ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដែលបានជួយគាំទ្រដល់គ្រួសារគាត់ ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ គាត់និងបន្តផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុដែលទទួលបានពីកម្មវិធីASPIRE ទៅដល់កសិករ ផ្សេងទៀតអោយរៀនសូត្រតាម បទពិសោធន៍ល្អៗពីគាត់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍ទាំងមូល។

ចំនួនអ្នកចូលទស្សនា
Flag Counter