ចេញផ្សាយ ២៧ កញ្ញា ២០២១
82
ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១
ក្រុមការងារកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដឹកនាំដោយលោក
ង៉ែត ធារ៉ា អនុប្រធានមន្ទីរ និងជា អនុប្រធានអនុកម្មវិធីASPIRE បានសហការជាមួយការិយាល័យកសិកម្ម
ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកូនមុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានផ្តល់ទុនសហវិនិយោគ(ផ្តល់ធាតុចូល)
ដល់សមាជិកបណ្តុំ អាជីវកម្មបន្លែ ៤០គ្រួសារនៅឃុំត្រពាំងក្រហម ឃុំត្រពាំងច្រេស និងឃុំស្រែអង្គ្រង ស្រុកកូនមុំ
ដោយក្នុង១គ្រួសារទទួលបាន៖
- គ្រាប់ពូជបន្លែ៨មុខ
- សំណាញ់១ដុំ និង
- កៅស៊ូគ្របរងបន្លែ១ដុំ