ចេញផ្សាយ ១៦ កញ្ញា ២០២១
95
ថ្ងៃសុក្រ៤រោចខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
ខ្ញុំបាទខៀវ ឡុច នាយផ្នែករដ្ឋបាលជលផលសេសានបានអមដំណើរលោកផាត បញ្ញា
នាយខណ្ឌរដ្ឋបាលជលផលរតនគិរីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានចុះទៅ
កសិដ្ឋានចិញ្ចឹមត្រីអណ្ដែងអាហ្វ្រិកយកសាច់លក់របស់លោកគិម លិបស៊ីនស្ថិតនៅ ភូមិប៉ុង ឃុំប៉ុងស្រុកវើនសៃរតនគិរី
យើងបានជួបពិភាក្សាគ្នាអំពីការងារសំខាន់ៗមានដូចជា៖
- អាងមានទទឹង៤ម៉ែត្របណ្ដោយ៨ម៉ែត្រមាន៤២អាងផ្ទៃក្រឡាសរុប=១៣៤៤ ម៉ែត្រការ៉េ
- ការសម្អាតធ្វើអនាម័យអាងចិញ្ចឹមត្រី
- ការគ្រប់គ្រងចំណីបានល្អ
- ការលូតលាស់របស់ត្រីបានល្អប្រសើរ
គាត់សុំឲ្យបានលក់ត្រីក្នុង១គីឡូកា្រមអោយបានតម្លៃ៦០០០៛(ប្រាំមួយពាន់រៀល)