ចេញផ្សាយ ២៣ សីហា ២០២១
156
ខេត្តរតនគិរី៖ ថ្ងៃ អង្គារ៍ ២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
ក្រុមការងារ ខណ្ឌ រដ្ឋ បាល ជលផល រតនគិរី នៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រតនគិរី បានចុះ
អមដំណើរ លោក លាង អ៊ូ ព្រះរាជ អាជ្ញា រង ព្រមទាំង កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក កូន មុំ និង ប្រធាន
ការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក កូន មុំ បានចុះ ធ្វើ ការ ត្រួតពិនិត្យ និង បង្រាប បទល្មើស
ជលផល នៅ អូរ ការជាន់ ភូមិ ៣ ឃុំ ត្រពាំង ក្រហម ស្រុក កូន មុំ ខេត្ត រតនគិរី ជនសង្ស័យ បាន រត់គេច ខ្លួន
បាត់ បន្សល់ ទុក ឧបករណ៍ នេសាទ ខុស ច្បាប់ មាន ដូចជា ៖
- សងលូរ អ៊ួន ប្រវែង ២០ ម៉ែត
- ទ្រុង ដាក់ ត្រី មួយ
- មង មាន ប្រវែង ៨០ ម៉ែត្រ
ឧបករណ៍ ទាំងអស់ ត្រូវ បាន កម្ទេច ចោល នៅ និង កន្លែង កើត ហេតុ អ្នក ចូលរួម សរុប ៨រូប ក្នុង នោះស្រី០រូប