ចុះពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងការងារទីផ្សារ ជាមួយកសិករ
ចេញ​ផ្សាយ ២៣ សីហា ២០២១
145

េត្តរតនគិរី៖ ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារកម្មវិធី ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងការងារទីផ្សារ ជាមួយកសិករឈ្មោះ សន ពៅ សមាជិកបណ្ដុំអាជីវកម្មបន្លែ នៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលគាំទ្រដោយកម្មវិធី ផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE)។ កសិករមានការរីករាយដោយដាំបន្លែបានច្រើនមុខ (រួមមាន៖សណ្ដែកកួរ ម្រះ ត្រសក់ ននោង ត្រឡាច ត្រប់ ពោតបារាំង ម្ទេស ខ្ទឹមជាដើម ហើយបន្លែលក់បោះដុំបានតម្លៃជាមធ្យម ១គីឡូក្រាមតម្លៃ២,០០០រៀល នៅផ្សារក្នុងស្រុក និងផ្សារក្រុងបានលុង។ ក្នុងមួយថ្ងៃគាត់ប្រមូលផល បន្លែបានចាប់ពីចំនួន៤០គីឡូក្រាមដល់៥០គីឡូក្រាមជារៀងរាល់ថ្ងៃ លើផ្ទៃដីដាំដុះ ៥,០០០ម៉ែត្រការ៉េ។ ចុងក្រោយ គាត់បានបញ្ជាក់ថា ក្នុង១ឆ្នាំគាត់អាចរកចំណូលសរុបបានចំនួន ១៨,០០០,០០០រៀល (ចំណាយថ្លៃដើមអស់ចំនួន ៤,០០០,០០០រៀល)។

ចំនួនអ្នកចូលទស្សនា
Flag Counter