ចេញផ្សាយ ០៣ មិថុនា ២០២១
197
ថ្ងៃទី 1 ខែមិថុនាឆ្នាំ 2021 ផ្នែកសុខភាពសត្វនិងសុខភាពសាធារណៈបសុព្យាបាលដឹកនាំ
ដោយលោក ញឹម គឹមជាង អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានចុះផ្សព្វផ្សាយ
ស្ដីពីវិធានការបង្ការនិងទប់ស្កាត់បន្ទាន់ជំងឺដុំពកស្បែកនៅស្រុកកូនមុំខេត្តរតនគិរីនិងបានចុះត្រួត
ពិនិត្យការតាំងលក់សាច់សត្វនិងផលិតផលមានដើមកំណើតពីសត្វនៅក្នុងផ្សារស្រុកកូនមុំផងដែរ។
បន្ទាប់មកបានចុះមើលការចិញ្ចឹមគោលក្ខណៈគ្រួសាររបស់កសិករឈ្មោះអែក ណាត ដែលមាន
អាសយដ្ឋាននៅក្នុងភូមិបីឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី
ដែលមានគោសរុបចំនួន 75 ក្បាលនិងបានដាំស្មៅចំណីគោចំនួន 1ហិចតា