ប្រជុំជ្រេីសរេីសគ្រួសារទទួលផលសម្រាប់គម្រោងសង្គ្រោះបន្ទាន់ក្នុងដំណាក់កាលនៃជម្ងឺ COVID 19
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២១
113

ថ្ងៃសុក្រ១កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារភ្នាក់ងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ខេត្តរតនគិរី បាន ចុះប្រជុំជ្រេីសរេីសគ្រួសារទទួលផលសម្រាប់គម្រោងសង្គ្រោះបន្ទាន់ក្នុងដំណាក់កាលនៃជម្ងឺ COVID 19 ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្រោមការដឹកនាំនិងជួយសម្របសម្រួល ពីលោកស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីនិងជា ប្រធានសម្របសម្រួលភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលខេត្តរតនគិរី.លោក.លោកស្រីតំណាងរដ្ឋបាលស្រុកបរកែវ. លោក លោកស្រីក្រុមប្រឹក្សាឃុំលុងឃុង.លោកមេភូមិ លោក.លោកស្រី ជាប្រធាន.អនុប្រធាននិងសមាជិក សហគមន៍កសិកម្ម អភិវឌ្ឍន៍លុងឃុងនិងបងប្អូនប្រជាពលរដ្ឋ ដែលមានប័ណ្ណបញ្ជាក់ភាពក្រីក្រ ក្រ១.ក្រ២និងគ្រួសារជាជនជាតិដើមភាគតិច ស្ថិតនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុប៤៨នាក់ស្រី១៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter