ចេញផ្សាយ ០៥ កុម្ភៈ ២០២១
149
ថ្ងៃពុធ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមការងារភ្នាក់ងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ខេត្តរតនគិរី បាន
ចុះប្រជុំជ្រេីសរេីសគ្រួសារទទួលផលសម្រាប់គម្រោងសង្គ្រោះបន្ទាន់ក្នុងដំណាក់កាលនៃជម្ងឺ COVID 19
ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្រោមការដឹកនាំនិងជួយសម្របសម្រួលពី
លោកស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីនិងជា
ប្រធានសម្របសម្រួលភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពី
លោក.លោកស្រីតំណាងរដ្ឋបាលខេត្តរតនគិរី.លោក.លោកស្រីតំណាងរដ្ឋបាលស្រុកអូរជុំ.
លោក.លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ លោក.លោកស្រី ជាប្រធាន
.អនុប្រធាននិងសមាជិកសហគមន៍កសិកម្ម ចំរុះរតនៈល្អឺនក្រែនស្ថិតនៅភូមិល្អឺនក្រែន
ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។